xSchool

វដ្ដនៃការភ្ជាប់ទំនាក់ទំនង

គ្រូបង្រៀន
Savoeurn
28 សិស្ស enrolled
0
0 វាយរម្លៃ
  • ការពិពណ៌នា
  • កម្មវិធីសិក្សា
  • វាយតម្លៃ
photo_2025-04-28_09-18-05.jpg

ការភ្ជាប់​ទំនាក់ទំនងជាមួយនឹង​អតិថិជន គឺជា​កិច្ចប្រឹងប្រែងបញ្ជ្រាបខ្លួន​ចូលទៅក្បែរអតិថិជន ក្នុងគោលបំណង​បង្កើត​ឱកាស​កសាងទំនុកចិត្ត​ជាមួយនឹង​អតិថិជន​។ ទ្រឹស្តីបង្ហាញថា ការភ្ជាប់​ទំនាក់ទំនងជោគជ័យ​ បង្កើតឱកាស​បិទការលក់​ជោគជ័យ​លើស​ពី​៧០ភាគរយ​។ មានន័យថា ប្រសិនបើ​ភ្នាក់ងារមានលទ្ធភាព​ជំរុញការបើកការចរចារបានសម្រេច ឱកាស​ដែលអតិថិជនទិញមានខ្ពស់​។ ការភ្ជាប់​ទំនាក់ទំនង​ជោគជ័យ​តែងឆ្លុះបង្ហាញតាមរយៈ​ការបើកចិត្ត ការជជែកគ្នា​ដោយបើកចំហរ និងមានសភាពរួសរាយរាក់ទាក់រវាងគ្នានឹងគ្នា​។

គោលបំណងមេរៀន

នៅក្នុងមេរៀន​ វដ្តនៃការភ្ជាប់ទំនាក់ទំនង មានគោលបំណងធំៗពីរដូចខាងក្រោម ៖

       ដំណើការបង្កើត រក្សា និងពង្រីកការលក់ប្រកបដោយ​ប្រសិទ្ធិភាពនិងមានឥទ្ធិពលគ្រប់​វិស័យ និង​

       ដំណើការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងអតីតអតិថិជនដើម្បីជំរុញពួកគេឱ្យវិលត្រលប់មកវិញ។

ខ្លឹមសារសំខាន់ៗនៃមេរៀន​

វីដេអូទី១ ៖ អត្ថប្រយោជន៍នៃមេរៀន​

វីដេអូទី២ ៖ វដ្តនៃការភ្ជាប់​ទំនាក់ទំនង

វីដេអូទី៣ ៖ ការបង្កើតអារម្មណ៍តាមដំណាក់កាលនៃវដ្ត

វីដេអូទី៤ ៖ សកម្មភាពសំខាន់​ៗតាមដំណាក់កាលនៃវដ្ត

វីដេអូទី៥ ៖ ការភ្ជាប់​និងការដាច់នៃ​ទំនាក់ទំនង

វីដេអូទី៦ ៖ ប្រភេទអតិថិជនទាំង​បីនៃកិច្ចទាក់ទង

វីដេអូទី៧ ៖ កិច្ចការត្រូវធ្វើមុន​ពេលទាក់ទងអតីតអតិថិជន​

វីដេអូទី៨ ៖ ដំណើការលក់​ឱ្យ​អតីតអតិថិជន

វីដេអូទី៩ ៖ អនុសាសន៍៥ចំណុច​សម្រាប់ការភ្ជាប់ទំនាក់ទំនងល្អ

វដ្ដនៃការភ្ជាប់ទំនាក់ទំនង