សេចក្តីផ្តើម
វិនិយោគ១០%ក្នុងតំបន់សុខស្រួល ៣០%ក្នុងតំបន់ឧបសគ្គ និង៦០%ក្នុងតំបន់រីកចម្រើន អ្នកនឹងក្លាយជាអ្នកលក់ឆ្នើមម្នាក់ក្នុងចំណោមអ្នកលក់ឆ្នើមទាំងអស់។ អ្នកប្រាកដជាអាចយកឈ្នះឧបសគ្គក្នុងចិត្ត ហើយឈានដល់កម្រិតកំពូលរបស់អ្នក។ ចូរចាំថា នេះគឺជាទ្រឹស្តីល្អបំផុត ប៉ុន្តែនៅក្នុងស្ថានភាពពិតប្រាកដ អ្នកត្រូវចងចាំក្នុងចិត្តថា ស្ថានភាពដែលអ្នកកំពុងស្ថិតនៅសំខាន់ជាងគេ។ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់ការលក់ជោគជ័យ គឺត្រូវឆ្លើយតបនឹងស្ថានភាពពិតៗ។ ចូរសិក្សាលម្អិតពីមេរៀន ហើយបែងចែកអ្វីសក្តិសមនិងអ្វីបង្កើតលទ្ធផលល្អបំផុត អ្នកប្រាកដជាជោគជ័យពេញលេញ។
គោលបំណងមេរៀន
នៅក្នុងមេរៀន រីកចម្រើនលើសពីតំបន់ មានគោលបំណងធំៗពីរដូចខាងក្រោម ៖
• ឈ្វេងយល់លក្ខណៈទូទៅនៃតំបន់សុខស្រួល តំបន់ឧបសគ្គ និងតំបន់រីកចម្រើន
• រៀបចំនិងបង្កើតយុទ្ធសាស្ត្រដើម្បីរំកិលពីតំបន់សុខស្រួលទៅតំបន់រីកចម្រើន
• ពង្រឹងនិងពង្រីកជំនាញក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនលំបាកនិងផ្តោតបង្កើតលទ្ធផល
ខ្លឹមសារសំខាន់ៗនៃមេរៀន
វីដេអូទី១ ៖ រីកចម្រើនលើសពីតំបន់
វីដេអូទី២ ៖ លទ្ធផលសិក្សា
វីដេអូទី៣ ៖ តំបន់សំខាន់ទាំងបី
វីដេអូទី៤ ៖ តំបន់សុខស្រួល
វីដេអូទី៥ ៖ តំបន់ឧបសគ្គ
វីដេអូទី៦ ៖ តំបន់រីកចម្រើន
វីដេអូទី៧ ៖ តំបន់ក្នុងការអនុវត្តជាក់ស្តែង
វីដេអូទី៨ ៖ សេចក្តីសម្រាប់ការធ្វើលំហាត់