សេចក្តីផ្តើម
សិល្បៈបន្ទន់ចិត្តអតិថិជន គឺជាមេរៀនពិសេសសម្រាប់អ្នកលក់គ្រប់ប្រភេទ គ្រប់វិស័យ និងគ្រប់លក្ខខណ្ឌ។ មេរៀននេះបង្កើតឡើងតាមរយៈការច្នៃបទពិសោធនៃការអនុវត្តការងារជាក់ស្តែង ដោយប្រើប្រាស់ទ្រឹស្តីគោលនិងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ចំណុចសំខាន់នៃមេរៀនគឺជាជួយអ្នកសិក្សាឱ្យបង្កើតគន្លឹះពិសេសៗសម្រាប់បង្កើតឱកាសចរចាជាមួយនឹងអតិថិជនប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ គ្រូបណ្តុះបណ្តាលបានផ្តល់នូវឧទាហរណ៍គំរូចំនួនបីធំៗទាក់ទងនឹងការប្រើប្រាស់ សិល្បៈបន្ទន់ចិត្តអតិថិជន ឱ្យបានត្រឹមត្រូវ។
គោលបំណងមេរៀន
នៅក្នុងមេរៀន សិល្បៈបន្ទន់ចិត្តអតិថិជន មានគោលបំណងធំៗពីរដូចខាងក្រោម ៖
• ផ្តល់ឱកាសឱ្យសិក្ខាកាមសិក្សាអំពីប្រវត្តិដើមនៃក្បួនឬសិល្បៈបន្ទន់ចិត្តអតិថិជន។
• ផ្តល់ឱកាសឱ្យសិក្ខាកាមឈ្វេងយល់លម្អិតអំពីដំណើការអនុវត្តសិល្បៈបន្ទន់ចិត្តអតិថិជន។ និង
• ផ្តល់ឱកាសឱ្យសិក្ខាកាមសិក្សាពីគំរូអនុវត្តផ្ទាល់នៃសិល្បៈបន្ទន់ចិត្តអតិថិជនចំនួនបីសម្រាប់អនុវត្តជាក់ស្តែង។
ខ្លឹមសារសំខាន់ៗនៃមេរៀន
វីដេអូទី១ ៖ អត្ថប្រយោជន៍នៃមេរៀន
វីដេអូទី២ ៖ ដើមកំណើតនៃទ្រឹស្តី សិល្បៈបន្ទន់ចិត្តអតិថិជន
វីដេអូទី៣ ៖ ការប្រើប្រាស់ សិល្បៈបន្ទន់ចិត្តអតិថិជន ក្នុងពេលបច្ចុប្បន្ន
វីដេអូទី៤ ៖ គោលការណ៍និងជំហានអនុវត្ត សិល្បៈបន្ទន់ចិត្តអតិថិជន
វីដេអូទី៥ ៖ ការណែនាំអំពីការអនុវត្ត សិល្បៈបន្ទន់ចិត្តអតិថិជន
វីដេអូទី៦ ៖ គំរូ សិល្បៈបន្ទន់ចិត្តអតិថិជន ដើម្បីបង្កើតអតិថិជនថ្មី
វីដេអូទី៧ ៖ គំរូ សិល្បៈបន្ទន់ចិត្តអតិថិជន ដើម្បីលក់ឱ្យអតីតអតិថិជន
វីដេអូទី៨ ៖ គំរូ សិល្បៈបន្ទន់ចិត្តអតិថិជន ដើម្បីលក់ឱ្យអតិថិជនគូប្រជែង