សេចក្តីផ្តើម
នៅក្នុងសម័យទំនើប អតិថិជនមានជម្រើសច្រើន ព្រោះពួកគេទទួលបានព័ត៌មានច្រើននិងមានចំណេះដឹងច្រើន។ អ្នកលក់ត្រូវផ្លាស់ប្តូររបៀបធ្វើបទបង្ហាញរបស់ខ្លួនដោយកែប្រែពីការពន្យល់ ការបកស្រាយ ការណែនាំ និងការបង្ហាញមកជាការបំផុសនិងការជជែកវែកញែករកចំណុចសំខាន់របស់អតិថិជន។ ភ្នាក់ងារត្រូវមានសមត្ថភាពកំណត់បញ្ហា តម្រូវការ និងឧបសគ្គនានាដែលអតិថិជនកំពុងជួបប្រទះ បន្ទាប់មកបង្កើតដំណោះស្រាយថ្មី ប្លែក និងទាក់ទាញដើម្បីជំរុញអតិថិជនឱ្យសម្រេចចិត្តទិញក្នុងពេលដ៏ខ្លី។ ក្បួនលក់ដំណោះស្រាយនិងក្បួនលក់គុណតម្លៃ គឺជាតិចនិចថ្មីសម្រាប់ចរចាជាមួយនឹងអតិថិជនក្នុងពេលពួកគេមានចំណេះដឹងច្រើននិងមានជម្រើសច្រើន។ វាគឺជាមធ្យោបាយល្អបំផុតសម្រាប់ភ្នាក់ងារដែលអាចបិទការលក់ក្នុងពេលដ៏ខ្លី។
គោលបំណងមេរៀន
នៅក្នុងមេរៀន ស្តេច់លក់ មានគោលបំណងធំៗប្រាំចំណុចដូចខាងក្រោម ៖
· សិក្សាទស្សនៈសំខាន់ៗនៃក្បួនលក់ដំណោះស្រាយនិងគុណតម្លៃ
· តួនាទីធំៗរបស់ភ្នាក់ងារនៃក្បួនទាំងពីរ
· ចំណុចដូចគ្នានិងខុសគ្នានៃក្បួនលក់ទាំងពីរ
· ធាតុសំខាន់នៃក្បួនលក់គុណតម្លៃ
· គោលការណ៍ក្បួនលក់គុណតម្លៃ
· សិក្សាអំពីវិធីសាស្ត្រប្រើប្រាស់និងអនុវត្តក្បួនលក់ដំណោះស្រាយនិងគុណតម្លៃឱ្យល្អបំផុត
ខ្លឹមសារសំខាន់ៗនៃមេរៀន
វីដេអូទី១ ៖ គោលបំណងមេរៀន
វីដេអូទី២ ៖ ក្បួនលក់ដំណោះស្រាយនិងលក់គុណតម្លៃ
វីដេអូទី៣ ៖ តួនាទីភ្នាក់ងារលក់
វីដេអូទី៤ ៖ កិច្ចចាំបាច់នៃក្បួនលក់ដំណោះស្រាយនិងលក់គុណតម្លៃ
វីដេអូទី៥ ៖ ភាពខុសគ្នារវាងក្បួនលក់ដំណោះស្រាយនិងលក់គុណតម្លៃ
វីដេអូទី៦ ៖ ធាតុសំខាន់ៗនៃក្បួនលក់គុណតម្លៃ
វីដេអូទី៧ ៖ គោលការណ៍គ្រឹះនៃក្បួនលក់គុណតម្លៃ
វីដេអូទី៨ ៖ ការអនុវត្តល្អបំផុតអំពីក្បួនលក់ដំណោះស្រាយនិងលក់គុណតម្លៃ