សេចក្តីផ្តើម
ស្តេចលក់ គឺជាមូលដ្ឋានចាំបាច់នៅក្នុងចិត្តរបស់ម្ចាស់អាជីវកម្មនិងថ្នាក់ដឹកនាំ។ ក្នុងនាមជាថ្នាក់ដឹកនាំ យើងតែងតែចង់បានភ្នាក់ងារមានផ្នត់គំនិតជាស្តេចលក់ ឬអ្នកលក់ជំនាញ ឬក៏អ្នកលក់អាជីព។ វាគឺជាគោលគ្រឹះក្នុងការសម្រេចបានលទ្ធផលលើសពីការរំពឹងទុក។ ជាក់ស្តែង ដើម្បីអភិវឌ្ឍខ្លួនទៅជាស្តេចលក់មិនមែនជាលំបាកនោះទេ អ្នកគ្រាន់តែសិក្សាមេរៀនផ្នត់គំនិតស្តេចលក់ អ្នកនឹងដឹងពីចំណុចត្រូវកាត់ចេញ ចំណុចត្រូវរៀនសូត្រ និងចំណុចត្រូវផ្តោត។ មេរៀននេះនឹងជួយភ្នាក់ងារឱ្យស្រលាញ់ការងាររបស់ខ្លួន ស្មោះត្រង់ចំពោះស្ថាប័ន ថែមទាំងជឿជាក់លើខ្លួនឯងថែមទៀត។
គោលបំណងមេរៀន
នៅក្នុងមេរៀន ស្តេច់លក់ មានគោលបំណងធំៗប្រាំចំណុចដូចខាងក្រោម ៖
· ភ្នាក់ងារមានផ្នត់គំនិតជាអ្នកលក់ពិតៗ
· ភ្នាក់ងារពុះកញ្ជ្រោលក្នុងការបង្កើតលទ្ធផល
· ភ្នាក់ងារស្វាហាប់និងរឹងមាំពេលប្រឈមឧបសគ្គ
· ភ្នាក់ងារក្លាយជាសមាជិកក្រុមដ៏ខ្លាំងក្លា
· ភ្នាក់ងារស្រលាញ់និងប្រឹងលក់គ្មានដែនកំណត់
ខ្លឹមសារសំខាន់ៗនៃមេរៀន
វីដេអូទី១ ៖ អត្ថប្រយោជន៍និងមេរៀនស្តេចលក់
វីដេអូទី២ ៖ កម្ចាត់ខ្មោច៥
វីដេអូទី៣ ៖ ដេញបិសាច៤
វីដេអូទី៤ ៖ ឥរិយាបថស្តេចលក់ទាំង៤
វីដេអូទី៥ ៖ ដំណើរវិវឌ្ឍន៍នៃភាពជាអ្នកលក់
វីដេអូទី៦ ៖ យុទ្ធសិល្បិ៍ទាំង៤ក្លាយជាស្តេចលក់